អ្នកដឹកនាំក្រុមបាល់ទាត់ភ្នំពេញក្រោនឈុតធំលោកLeonardo Vitorino បានថ្លែងសរសើរកូនក្រុមរបស់ខ្លួន ថា ពួកគេធ្វើបានល្អជាងមុន ទាំងផ្នែកបច្ចេកទេស និងគុណភាពនៃការប្រកួត។ នេះបើតាមគេហទំព័រផ្លូវការរបស់ភ្នំពេញក្រោន។

photo of Leonardo Vitorino
លោក Leonardo Vitorino សរសើរកូនក្រុមរបស់ខ្លួនថា ពួកគេបានធ្វើល្អជាងមុន

លោកLeonardo Vitorino ថ្លែងក្រោយបញ្ចប់ការហ្វឹកហាត់កាលពីថ្ងៃពុធ ថា”នៅពេលនេះយើងផ្តោតខ្លាំងលើកាយសម្បទារបស់កីឡាករ ដើម្បីឲ្យពួកគាត់មានភាពរឹងមាំ និងមួយទៀតលើបច្ចេកទេសនៃការប៉ះបាល់ ហើយនៅខែក្រោយយើងនឹងផ្តោតលើបច្ចេកទេសថ្មីផ្សេងទៀត”។

Leonardo Vitorino
Leonardo Vitorino

លោកបានសរសើរកូនក្រុមរបស់ខ្លួន ថា”ពួកគេបានធ្វើល្អជាងមុននោះនៅចំនុចមួយចំនួនដូចជា៖ បច្ចេ​កទេសនៃការលេងបាល់ និងមានភាពយល់ដឹងច្រើនពីគុណភាពនៃការប្រកួតនីមួយៗ ហើយជាពិសេ​សនោះគឺការគ្រប់គ្រងបាល់ឲ្យបានច្រើន ដោយមិនត្រូវធ្វេសប្រហែសធ្វើឲ្យបាត់បង់បាល់ដោយងាយៗនោះទេ”៕