គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានលើកឡើងថាគាត់មិនខ្លាច ការបណ្តេញចេញពីក្លឹបនោះទេបន្ទាប់ពីចាញ់ក្រុម Benfica ក្នុងលទ្ធផល ២-១ កាលពីថ្ងៃពុធក្នុងការប្រកួត Champions League ។

Massimiliano Allegri
Massimiliano Allegri

គួរបញ្ជាក់ដែរថា នេះជាការបរាជ័យលើកទី២ហើយ ហើយក៏ជាលើកដំបូងផងដែរដែលក្លិបយក្សអ៊ីតាលី ចាញ់ប្រកួតបើកឆាកវគ្គចែកពូល ពានរង្វាន់ Champions League ២លើកជាប់គ្នា បែបនេះពោលកាលពីជំនួបដំបូងពួកគេ ចាញ់ក្រុមជើងឯកបារាំង Paris Saint-Germain។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោក Allegri នៅតែជឿជាក់ថាក្រុមប្រឹក្សាភិបាលរបស់ក្លិប នៅតែឈរខាងលោកដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលី បានថ្លែងថា៖ “ខ្ញុំមិនមានអារម្មណ៍ថាការងាររបស់ខ្ញុំនៅទីនេះមានគ្រោះថ្នាក់ទេ។ វាជារឿងធម្មតាទេដែលមានពេលវេលាទាំងនេះនៅក្នុងបាល់ទាត់”៕