លោក Unai Emery បានប្រកាសជាផ្លូវការនៅយប់ថ្ងៃសុក្រទី27 ថាលោកនឹងចាកចេញពី Paris Saint-Germain នៅដំណាច់រដូវកាល2017-18 នេះ។

photo of Unai Emery
Unai Emery Manager of Paris Saint-Germain

លោក​ Emery បាន​បើក​កកាយ​ថា រដូវ​កាល​ដំបូង​របស់​លោក នៅ PSG ជួប​រឿង​លំបាក​ច្រើន។ កាល​នោះ ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ទើប​ចេញ​ពី​ក្លឹប ដូច្នេះ​លោក​ត្រូវ​រៀបចំ​ប្រព័ន្ធ​ប្រយុទ្ធ​ឲ្យ​រៀបរយ​វិញ។ លោក​បាន​និយាយ​ថា ការ​ចាញ់ Barcelona 6-1 នៅ​កីឡដ្ឋាន​ Camp Nou គឺ​ជា​ពេល​លំបាក​បំផុត​របស់​លោក​ ក្នុង​ការ​ដឹកនាំ​ក្លឹប​យក្សនៅបារាំងនេះ។

លោកបន្តទៀតថា៖ «ការចាញ់ក្រោមដៃក្រុម Real Madrid ក្នុងពានរង្វាន់ Champions League ក្នុងរដូវកាលនេះ គឺជាផ្នែកមួយដែលធ្វើឲ្យលោកមានការពិចារណាអំពីអនាគតឡើងវិញ ហើយពេលនេះលោកបានសម្រេចចិត្តថា លោកនឹងចាកចេញពីក្លិបនៅចុងរដូវកាលនេះ» ៕

ប្រភពពី៖ soccerladuma