គ្រូបង្វឹករបស់ក្លឹប Tottenham Hotspur លោក Mauricio Pochettino បានពិភាក្សាអំពីអនាគតរបស់គាត់នៅឯក្លឹបយក្សអង់គ្លេសមួយនេះកាលពីថ្ងៃព្រហស្បតិ៍ ហើយលោកបាននិយាយបែបកំប្លែងថាប្រធានក្លឹប Daniel Levy ព្រួយបារម្ភខ្លាចតែខ្ញុំចេញពីក្លឹប

គ្រូបង្វឹករបស់ក្លឹប Spurs ប្រធានក្លឹបលោក Daniel Levy ខ្លាយតែខ្ញុំចេញពីក្លឹប
គ្រូបង្វឹករបស់ក្លឹប Spurs ប្រធានក្លឹបលោក Daniel Levy ខ្លាយតែខ្ញុំចេញពីក្លឹប

ពិតណាស់ គ្រូបង្វឹកសញ្ចាតិអាហ្សង់ទីនរូបនេះ បាននាំ Spurs ឡើងទៅវគ្គ 16ក្រុមចុងក្រោយនៃពាន Champions League នារដូវកាលថ្មីនេះក្រោយពីប្រកួតស្មើ 1-1 ជាមួយក្រុមយក្សអេស្ប៉ាញ Barcelona នៅទឹកដី Camp Nou កាលពីថ្ងៃពុធ។ ខណៈបច្ចប្បន្ននេះក្រុមរបស់លោកក៏កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខបីនៅក្នុងក្របខ័ណ្ឌ Premier League លីគកំពូលរបស់អង់គ្លេសផងដែរ។

នារដូវថ្មីនេះមានពាក្សចរចាមរ៉ាមថា ក្លឹប Manchester United  និង Real Madrid ចង់បានលោកជាខ្លាំងក្នុងគោលបំណង់យកទៅដឹកនាំក្រុមរបស់ពួកគេ។ ប៉ុន្តែលោកមិនចាប់អារម្មណ៏ទេ ខណៈដែរលោកបានចុះហត្ថលេខាលើកុងត្រារយៈពេលវែងជាមួយក្លឹបរបស់លោកនៅក្នុងខែឧសភាបាត់ទៅហើយ៕

ប្រភព៖​ Gaol