គ្រូង្បឹករបស់ក្រុម PSV Eindhoven លោក Mark van Bommel បាននិយាយថា កីឡាកររបស់ខ្លួនអាចសុំអាវរបស់ Lionel Messi បានតែប្រសិនបើពួកគេឈ្នះ Barcelona នៅទឹកដី Nou Camp សិន។ ប៉ុន្តែពួកគេមិនត្រូវសុំអាវរបស់គាត់នៅពាក់កណ្តាលជាដាច់ខាត់។

Mark van Bommel
Mark van Bommel

ពិតណាស់ លោក Mark van Bommel នឹងត្រូវនាំកីឡាកររបស់ខ្លួនទៅសួរសុខទុកក្រុមខ្លាំង Barcelona នៅដល់ទឹកដី Nou Camp នៅម៉ោង 11:55 នាយប់នេះឯង ក្នុងពានរង្វាន់ Champions League ដែលគេហៅថាជាក្រុមដែរមានកីឡាករល្អបំផុតនៅក្នុងពិភពលោក។

Lionel Messi
Lionel Messi

លោក Van Bommel បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ បើសិនជាយប់នេះយើងទទួលបានលទ្ធផលល្អខ្ញុំមិនខ្វល់ទេ ប្រសិនបើពួកគេសុំអាវរបស់កីឡាករ Messi ។ ព្រោះ Barcelona ជាក្រុមខ្លាំងហើយមានកីឡាករល្អៗជាច្រើន។ ខ្ញុំដឹងថាពួកគេនឹងសួរគាត់អំពីអាវយឺត ប៉ុន្តែពួកគេមិនគួរសុំគាត់នៅពាក់កណ្តាលតង់ទេ៕

ប្រភពពី៖ ​Smh.Com.Au