photo of Neymar
Neymar of Paris Saint-Germain

យោងតាមលោក Unai Emery ដែលជាគ្រូបង្វឹករបស់ក្លឹប Paris Saint-Germain ថាបានឱ្យដឹងថា Neymar នឹងវិលត្រឡប់ទៅកាន់ទីក្រុងប៉ារីសវិញនៅចន្លោះពីរទៅបីសប្តាហ៍ទៀត ។

ពិតណាស់ Neymar បច្ចប្បន្ន កំពុងនៅប្រទេសកំណើតរបស់ខ្លួនខណៈដែល កំពុងតែព្យាបាលឆ្អឹងប្រអប់ជើងនិងកជើង ដែលរងរបួសអំឡុងការប្រកួតទល់នឹង Marseille កាលពីរបីសប្ដាហ៍មុន ។

លោក Emery ថ្លែងប្រាប់សារព័ត៌មាន ក្នុងសន្និសីទកាសែតមួយថា ខ្លួនបានទៅសួរសុខទុក្ខកីឡាករ Neymar កាលពីដើមសប្តាហ៍នេះ ហើយមើលទៅ Neymar ដូចជាមិនអីទេ ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំដែរថា Neymar អាចនឹងត្រលប់មកវិញ នៅចុងខែមេសា ខាងមុខនេះ។

ដោយជឿជាក់ថា Neymar នឹងជាសះស្បើយវិញ ក្នុងរយៈពេល 2ទៅ 3សប្តាហ៍ទៀត ហើយគេនឹងហ្វឹកហាត់ដើម្បីចូលប្រកួតធម្មតាវិញ៕

ប្រភពពិ៖ goal