គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate បានសារភាពថា គាត់មិនទាន់បាននិយាយជាមួយ Wayne Rooney អំពីចូលលេងជាមួយជម្រើសជាតិអង់គ្លេសនៅឡើយទេ ប៉ុន្តែលោកថា រីករាយណាស់ដែលគាត់បានទទួលកិត្តិយសពីសហព័ន្ធ។

គ្រូបង្វឹកអង់គ្លេសថា លោកមិនទាន់បានពិភាក្សាជាមួយ Rooney នៅឡើយទេ
គ្រូបង្វឹកអង់គ្លេសថា លោកមិនទាន់បានពិភាក្សាជាមួយ Rooney នៅឡើយទេ

កាលពីប៉ុន្មានថ្ងៃមុនសហព័ន្ធជម្រើសជាតិអស់គ្លេសបានបង្ហោះថា Rooney នឹងលេងជាមួយជម្រើសជាតិម្ដងទៀតជាលើកចុងក្រោយហើយក៏ជាលើកទី 120របស់គាត់ជាមួយជម្រើសជាតិក្នុងការបង្ហាញខ្លួន។ នៅពេលអង់គ្លេសត្រូវប្រកួតមិត្តភាពជាមួយអាមេរិកនៅថ្ងៃទី 16ខាងមុននេះ។

លោក Southgate បាននិយាយថា៖ «លោកមិនបានពិភាក្សាអំពីរឿងនេះជាមួយអតីតមិត្តរួមជាតិរបស់លោកឡើយ។ លោកបានបន្ថែមថា មិនចាំបាច់ឱ្យគាត់ចូលរួមនៅក្នុងដំណើរការទាំងមូលនោះទេ។ខ្ ញុំសប្បាយរីករាយណាស់ក្នុងការសម្របសម្រួលរឿងនោះ ហើយខ្ញុំគិតថាវាជាការគោរពចំពោះគាត់សម្រាប់សហព័ន្ធរបស់យើង»៕

ប្រភព៖ Goal