គ្រូបង្វឹក​របស់​ក្រុម Barcelona លោក Ernesto Valverde បាន​បើកទ្វារ​ចំាទទួល​ការ​វិលត្រឡប់​មកវិញ​របស់កីឡាករ Pedro ដោយ​ហៅ​កីឡាករ​រូបនេះថា ជា​កីឡាករ​ប្រវត្តិសាស្ត្រសម្រាប់ក្លឹប Barcelona ។

Pedro and Ernesto Valverde
កីឡាករ​ Pedro និង លោក Ernesto Valverde

Pedro បាន​ចាប់ផ្តើម​អាជីពជាមួយក្លឹប Barcelona តាំងពី​អាយុ​១៧​ឆ្នាំ​ ហើយ​បន្ត​កសាងកេរ្តិ៍​ឈ្មោះ​ជាមួយនឹង​ជោគជ័យ​ដែល​សម្រេចបាន​។ ​កីឡាករ​រូបនេះ​គឺជា​ផ្នែក​មួយ​ក្នុង​ចំណោម​កីឡាករ​ឆ្នើមដូចជា Lionel Messi, Xavi និង​ Iniesta ដែល​លើកពាន​ក្របខណ្ឌ La Liga៥លើក​ ពាន Copa Del Reys ៣លើក​និង​ពាន​​ CL ​៣​លើក។

photo of Pedro
កីឡាករ Pedro
ប៉ុន្តែ Pedro លែង​ជា​កីឡាករ​ក្នុងផែនការ​របស់អតីត​គ្រូបង្វឹកលោក Luis Enrique បន្ទាប់ពី​លេងបាន​៨​រដូវកាល​ជាមួយ​ក្លឹបយក្សអេស្ប៉ាញ​នេះ​ ហើយ​ត្រូវ​បាន​លក់ទៅ​ឲ្យក្លឹប​ Chelsea ​ក្នុងតម្លៃ​២០លានផោន។

Pedro ក៏ក្លាយ​ជា​ផ្នែក​សំខាន់​ជាមួយ​ក្រុម​ Chelsea ​ផងដែរ​ ហើយ​បន្ត​លើក​ពាន​ក្របខណ្ឌ PL ​នៅ​រដូវកាល​ទី​២​របស់ខ្លួន​និង​ពាន FA Cup នៅ​រដូវកាល​បន្ទាប់។

photo of Pedro
Pedro

បើទោះបីជាកីឡាកររូបនេះឈាន​ចូល​វ័យ៣៣​ឆ្នាំ​នៅ​រដូវក្តៅឆ្នាំ​ក្រោយ​ក៏ដោយ ក៏គ្រូបង្វឹកក្លឹប Barcelona លោក Valverde អះអាងថា Pedro នៅ​មាន​ឱកាស​​ត្រឡប់មក​ពហុកីឡាដ្ឋាន​ Nou Camp វិញ ដោយ​សារតែមើលឃើញ​ពី​ទេពកោសល្យ​ក្នុង​រយៈ​ពេល​១១​ឆ្នាំ​ជាមួយក្លឹបនេះ។ លោក Valverdeបាននិយាយថា “​Pedro គឺជា​កីឡាករ​ប្រវត្តិសាស្ត្រ​នៅក្លឹប​នេះ​។ គាត់គឺជា​កីឡាករម្នាក់ក្នុងចំណោម​កីឡាករ​ដែល​លើកពាន​ច្រើន​បំផុត​”៕