លោក Unai Emery ​គ្រូបង្វឹករបស់ Arsenal នឹង​ដក​តំណែង​ប្រធាន​ក្រុម​ចេញ​ពី​ខ្សែ​បម្រើ Granit Xhaka ​វិញ ​ក្រោយ​ពី​កីឡាករ​រូប​នេះ​បង្ហាញ​កាយវិការ​​មើល​ងាយ​ទៅ​កាន់​អ្នក​គាំទ្រ ពេល​ដែល​គេ​ត្រូវ​ប្ដូរ​ចេញ​។

Granit Xhaka and Unai Emery
ខ្សែ​បម្រើ Granit Xhaka និង ​គ្រូបង្វឹក Unai Emery

ជំនួប Arsenal ​២-២ ​Crystal Palace ​កាល​ពី​ពេល​កន្លង​ទៅ ​មានរឿង​មិន​ល្អ​កើត​ឡើង​សម្រាប់​ក្រុម Arsenal ។ ដោយ​កីឡាករ​ Granit Xhaka ​បាន​បង្ហាញ​កាយ​វិការ​មិន​សមរម្យ​ដាក់​អ្នក​គាំទ្រ ​ពេល​ដែល​ត្រូវ​ប្ដូរ​ចេញ ​ជា​ហេតុ​កើត​មាន​ការ​មិន​ពេញ​ចិត្ត​ពេញ​កីឡដ្ឋាន​តែ​ម្ដង។ ​

photo of Unai Emery
លោក Unai Emery គ្រូបង្វឹករបស់ Arsenal

អ្នក​គាំទ្រ​បាន​ស្រែក​ទាមទារ​ឱ្យ​មាន​ការ​សុំទោស​ចំពោះ​រឿង​នេះ ​ខណៈ​ដែល​គ្រូ​បង្វឹក​និង​វីរបុរស​ក្លឹប​កាំភ្លើង​ធំ​ក៏​ចង់​ឱ្យ​កីឡាករ​នេះ ​សុំទោស​ជា​សាធារណៈ​ផង​ដែរ។

photo of Granit Xhaka
ខ្សែ​បម្រើ Granit Xhaka

ជាមួយ​គ្នា​នោះ ​លោក Emery ​ក៏​បាន​បញ្ជាក់​ដែរ​ថា​នឹង​ដក​តំណែង​ប្រធាន​ក្រុម​ចេញ​ពី Xhaka ​វិញ​ហើយ ​ព្រោះ​កាយ​វិការ​មិន​សមរម្យ​របស់​គេ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​កិត្តិយស​ក្លឹប​និង​អ្នក​គាំទ្រ​ដែល​​បាន​ចំណាយ​ពេល​វេលា ​មក​គាំទ្រ​ដល់​កីឡដ្ឋាន​ផ្ទាល់៕