គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានទទូចថាគាត់សប្បាយចិត្តនៅទីក្រុង Turin ចំពេលមានការរំពឹងទុកថាគាត់អាចនឹងមកដឹកនាំក្លឹបយក្សអង់គ្លេស Manchester United នៅរដូវក្តៅខាងមុខនេះ។

គ្រូបង្វឹក Juventus លោក Allegri ច្រានចោលសំណើររបស់ក្លឹប​​ Man Utd
គ្រូបង្វឹក Juventus លោក Allegri ច្រានចោលសំណើររបស់ក្លឹប​​ Man Utd

ពិតណាស់គ្រូបង្វឹកសញ្ចាតិអ៊ីតាលីរូបនេះ បានក្លាយជាបេគ្គជនមួយរូបក្នុងចំណោមដែរសាកសមមកដឹកនាំក្លឹបនេះ ក្រោយពីពួកគេបានបណ្ដេញលោក Jose Mourinho កាលពីសប្តាហ៍មុន។

លោក Allegri ដែលបានដឹកនាំក្លឹប Juventus ឱ្យឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួន 4 ដង និងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ចំនួន ពីរ លើក ខណះបច្ចុប្បន្នក្រុមរបស់លោកកំពុងឈរនៅកំពូលតារាងនៃពានរង្វាន់លីគកំពូលអ៊ីតាលីដោយមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុងរយះ 18/ ប្រកួតកន្លងមកនេះ៕

ប្រភព៖ Goal