គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola ថាលោកមិនជឿទេថាក្រុម Real Madrid ជោគជ័យក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Neymar ពី Paris Saint-Germain នានៅរដូវក្តៅនេះ។

photo of Neymar
Neymar of Paris Saint-Germain

ពិតណាស់ ខ្សែប្រយុទ្ធសញ្ចាតិប្រសីុលនេះបានចាកចេញពីក្លឹប Barcelona កាលពីខែសីហាឆ្នាំមុនដើម្បីចុះហត្ថលេខាជាមួយក្លឹបអ្នកមានបារាំង PSG ក្នុងតម្លៃ 222 លានផោន។ ទីកន្លែងនោះហើយជាកន្លែងដែលគាត់បានបង្ហាញទេពកោសល្យយ៉ាងល្អអត់ខ្ចោះក្នុងពិភពបាល់ទាត់។ ខណៈដែលពាក្យចចាមអារ៉ាមជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ បានលើកឡើងថា តារាបាល់ទាត់ប្រេស៊ីលរូបនេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Madrid រួចហើយ ប៉ុន្តែសមីខ្លួនមិនទានបានបញ្ចាក់រឿងនេះនៅឡើយ។

លោក Pep Guardiola បាននិយាយថា៖ ខ្ញុំក៏ចង់បានមករួបរួមក្រុមរបស់ខ្ញុំផងដែល។ ក្រោយពីខ្សែប្រយុទ្ធសញ្ចាតិប្រសីុលរូបនេះថាចង់លេងក្រោយការគ្រប់គ្រងរបស់ខ្ញុំ។ ប៉ុន្តែគាត់បានបញ្ចាក់ដែរថា Real Madrid មានការលំបាកបន្តិចហើយក្នុងការនាំយកកីឡារវ័យ 26 ឆ្នាំរូបនេះមករួបរួមក្រុម។ ព្រោះ PSG មានកិច្ចសន្យាជាច្រើនជាមួយគាត់ ៕

ប្រភពពី៖ Goal