គ្រូបង្វឹកថ្មីរបស់ក្រុមស្ដេចស Real Madrid លោក Julen Lopetegui ជឿជាក់ថា ខ្សែប្រយុទ្ធ Gareth Bale នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្រុមដើម្បីជំនួសដំណែងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ។

Gareth Bale
Gareth Bale

ខ្សែប្រយុទ្ធសញ្ចាតិវេលស៍វ័យ 29 ឆ្នាំនេះ បានផ្សាភ្ចាប់យ៉ាងខ្លាំងក្នុងការផ្ទេរទៅកាន់ក្លឹបបិសាចក្រហម Manchester United ក្រោយពីខកចិត្តជាមួយអតីតគ្រូបង្វឹក Real Madrid លោក Zidane។ ប៉ុន្តែឥឡូវនេះលោកបានរៀបច៉ខ្លួនរួចហើយសម្រា់ក្លឹប Real Madrid ក្រោមការដឹកណារបស់គ្រូបង្វឹកថ្មីលោក Lopetegui 

អតីតគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ «ក្នុងនាមជាអតីតកីឡាកររបស់ Real Madrid ម្នាក់ លោកនឹងរៀបចំក្រុមនេះឱ្យកាន់តែខ្លាំងជាងមុន ខ្ញុំជឿជាក់លើសម្មតភាពរបស់ Bale តរទៅនេះគេគឺជាកីឡាករដ៏សំខាន់ម្នាក់របស់ក្លឹបនេះ ឆ្នាំនេះគឺជាឆ្លាំដ៏ដ៏អស្ចារ្យរបស់ Bale គាត់នឹងមានអវត្តមាននៅក្នុងទីលានតាមតែគាត់ចង់បានហើយពេលនេះ» ៕

ប្រភពពី៖ Goal