គ្រូបង្វឹក Real Madrid នឹងអនុញ្ញាតឱ្យ Chelsea ចុះហត្ថលេខាជាមួយ Marco Asensio

Chelsea អាចចុះហត្ថលេខាជាមួយកីឡាករ Marco Asensio របស់ក្រុម Real Madrid ប្រសិនបើ Eden Hazard ត្រូវបានអនុញ្ញាតឱ្យផ្លាស់ទៅកាន់ Bernabeu ។
ក្រុមតោខៀវ Chelsea ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាជាមួយ Asensio ពី Real Madrid ខណៈដែលកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ កំពុងព្យាយាមរកគ្រាប់បាល់បញ្ចូលទីរបស់គេ ។
កីឡាករវ័យ 21 ឆ្នាំរូបនេះបានធ្លាក់ទៅក្នុង ភាពអាប់អួរដែលមិនធ្លាប់មាន ចាប់តាំងពីការស៊ុតបាល់បញ្ចូលទីនៅក្នុងការប្រកួត ប្រឆាំងនឹងក្រុម Barcelona នៅក្នុងការប្រកួត Super Cup របស់អេស្ប៉ាញកាលពីខែសីហា ។
ក្រុម Manchester United ក៏កំពុងតែដំណើរការទៅកាន់ការចុះហត្ថលេខាលើកីឡាកររូបនេះផងដែរ ប៉ុន្តែទំនាក់ទំនងរវាងក្លឹបទាំងពីរនេះក្នុងការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford គឺមិនទាន់ច្បាស់ទេ ។
ហើយគេហទំព័ររបស់អេស្ប៉ាញ Diario Gol បានអះអាងថា Chelsea អាចចុះហត្ថលេខាជាមួយ Asensio ប្រសិនបើ Hazard ត្រូវបានអនុញ្ញាតឱ្យផ្លាស់ Bernabeu ។

Zidane និង Hazard សង្ឃឹមថា Real នឹងធ្វើការផ្លាស់ទីលំនៅរបស់គាត់ នៅចុងបញ្ចប់នៃរដូវកាលនេះ ។
ប្រភពពី៖ express