លោក Zinedine Zidane បានប្រកាសលាឈប់ពីតំណែងជាអ្នកចាត់ការ Real Madrid ពេលល្ងាចម្សិលមិញ។ នេះបើតាមសារព័ត៌មាន ABC។

photo of Zinedine Zidane
Zinedine Zidane គ្រូបង្វឹករបស់ Real Madrid

ពិតណាស់ លោកបានប្រាប់​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម៉ោង6 ល្ងាច​ម្សិលមិញ អ្នក​ចាត់​ការ Zidane បាន​និយាយ​ថា​ខ្លួន​មិន​បន្ត​ដឹកនាំ​ក្លឹប​យក្ស​អេស្ប៉ាញ​ទៀត​ទេ​នា​រដូវ​កាល​ក្រោយ។

ការចាកចេញនេះធ្វើឡើងបន្ទាប់ពី​ក្រុមរហស្សនាមអធិរាជសក្រសោបបានជើងឯក​ទ្វីបអឺរ៉ុប ជាលើកទី3 មិនទាន់បានមួយសប្ដាហ៍ផងនោះ ពោលគឺក្រោយឈ្នះ Liverpool 3ទល់នឹង1 នៅវគ្គផ្ដាច់ព្រ័ត្រ កាលថ្ងៃសៅរ៍ ទី26 ឧសភា៕

ប្រភពពី៖ ABC