phot of boeung ket fc Vs Sanna Khánh Hòa BVN F.C
boeung ket fc Vs Sanna Khánh Hòa BVN F.C

លោក Võ Đình Tân គ្រូបង្វឹកក្រុម Sanna Khánh Hòa BVN F.C បង្ហើបចំណុចរសើប២ដែលអាចបង្កផលលំបាកដល់ក្រុមខ្លួនក្នុងជំនួបជើងទី២ វគ្គជម្រុះ TMCC តទល់ក្រុមបឹងកេតអែហ្វស៊ី នាល្ងាចថ្ងៃទី១៣ ខែធ្នូស្អែកនេះ នៅពហុកីឡដ្ឋានជាតិ។

គ្រូសញ្ជាតិវៀតណាម បានលើកឡើងក្នុងសន្និសីទកាលពីព្រឹកមិញថា លោកពិតជាបារម្ភបញ្ហាទីលាន ត្បិតក្រុមមានការហ្វឹកហាត់រយៈពេលខ្លី ប៉ុន្តែជាទឹកដីរបស់ក្រុមកម្ពុជាតាំងពីយូរមកហើយ។ បញ្ហាមួយទៀតគឺ ប្រព័ន្ធប្រយុទ្ធរបស់បឹងកេតល្អខ្លាំង។ ថ្វីមិនទាន់គិត វឌ្ឍនាកា ចូលក៏លោកមើលឃើញថា ខ្សែប្រយុទ្ធបរទេសរបស់បឹងកេត ពិតជាគ្រោះថ្នាក់ខ្លាំងមែនទែន។ លោក បង្ហើបឈ្មោះកីឡាករ៣នាក់ ដែលប្រហែសមិនបានមាន Julius Gbenga និង Maycon ។

ក្រុមទាំងពីរ នឹងប៉ះគ្នានៅថ្ងៃស្អែក វេលាម៉ោង៦ល្ងាច ដោយមានផ្សាយផ្ទាល់លើទូរទស្សន៍ BTV និង FOX Sports។

ប្រភព៖ foxsportsasia