លោកគ្រូបង្វឹក Antonio Conte នៃក្លិប Tottenham Hotspur បាននិយាយថាក្រុមរបស់លោកនៅមានគម្លាតឆ្ងាយណាស់ពីក្រុម Chelsea បន្ទាប់ពី Spurs ប្រកួតចាញ់ ក្រុមរបស់លោក Thomas Tuchel ក្នុងលិទ្ធផល ២ ទល់នឹង០ នៅការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup ជើងទី១។

Antonio Conte
Antonio Conte

ស្ថិតិក្នុងការប្រកួតនេះគឺក្រុម Spurs ស៊ុតបាន៥ជើងគត់និងចំគោលដៅតែ២ជើងទេ ខណៈដែលកំផែងការពារវិញក៏មិនសូវជារឹងមាំដែលធ្វើឲ្យលោកគ្រូមានការមិនសប្បាយចិត្ត។

លោក Antonio Conte បានសារភាពថា៖ “វាមានគម្លាតមួយដ៏សំខាន់ គឺមានភាពខុសប្លែកគ្នាណាស់(រវាងក្រុមទាំងពីរ)។ យើងត្រូវធ្វើការធ្ងន់ដើម្បីស្តារស្ថានភាពនេះឡើងមកវិញ។

ខ្ញុំយល់ពីស្ថានការណ៍នេះច្បាស់ គឺយើងអាចមើលឃើញច្បាស់ហើយថាមានគម្លាតណាស់។ បើសិនជាពួកយើងគិតថា ពួកយើងជិតស្មើនឹងកម្រិតរបស់ពួកគេ(Chelsea) គឺពួកយើងគិតមិនត្រឹមត្រូវទេ” ៕