អ្នកចាត់ការ Tottenham Hotspur លោក Mauricio Pochettino មានជំនឿថាក្រុមរបស់លោកអាចផ្ដួល Barcelona នៅ Nou Camp ដើម្បីយកកៅអីទៅលេងវគ្គ16 ក្រុមចុងក្រោយនៃពាន Champions League នារដូវថ្មីនេះ។

គ្រូបង្វឹក Spurs ​​ជឿរជាក់ថា ក្រុមរបស់លោកអាចយកឈ្នះ Barcelona
គ្រូបង្វឹក Spurs ​​ជឿរជាក់ថា ក្រុមរបស់លោកអាចយកឈ្នះ Barcelona

នាប្រកួតយប់នេះ Spurs ត្រូវការឈ្នះ Barca ដាច់ខាត ដើម្បីសង្ឃឹមឡើងទៅវគ្គបន្ទាប់ ខណៈដែល Inter Milan ក៏មានពិន្ទុស្មើគ្នា ហើយត្រូវប៉ះ PSV ដែលកំពុងឈរបាតតារាងពូល B។ ការយកឈ្នះក្រុមម្ចាស់ជើងឯកអេស្ប៉ាញ Barca នៅក្នុងដី មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែដោយសារ Barca បានកក់កៅអីវគ្គបន្ទាប់រួចហើយ ដូច្នេះពួកគេអាចនឹងឱ្យកីឡាករសំខាន់ៗរបស់ពួកគេសម្រាកខ្លះ ពេលប៉ះ Spurs យប់នេះ។

គ្រូបង្វឹកសញ្ចាតិអាហ្សង់ទីនរូបនេះបាននិយាយថា៖ «វាពិតជាពិសេស បើយើងឡើងទៅវគ្គបន្ទាប់។ វាជាការប្រកួតមួយ ដែលត្រូវតែឈ្នះ ប៉ុន្តែខ្ញុំមានសង្ឃឹម។ យើងត្រូវតែផ្តោតអារម្មណ៍ពីអ្វីដែលយើងត្រូវធ្វើ»៕

ប្រភព៖ The Sun