គ្រូបង្វឹក Vincenzo Montella ត្រូវបានបណ្តេញចេញពីក្លឹប AC Milan
29 Nov 2017 - 08:14:45 SHARE

AC Milan បានបណ្តេញគ្រូបង្វឹក Vincenzo Montella និងបានដាក់អតីតកីឡាករ Gennaro Gattuso ដែលទទួលបន្ទុកកិច្ចការដំបូង ។
ក្លឹប Rossoneri ស្ថិតនៅលំដាប់ទី 7 ក្នុងក្របខ័ណ្ឌ Serie A ដោយមាន 18 ពិន្ទុពីក្រោយក្រុម Napoli ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីក្រុម Milan ទទួលបានលទ្ធផលស្មើ ០ ទល់នឹង ០ នៅក្នុងដីខ្លួន ជាមួយក្រុម Torino នៅចុងសប្តាហ៍នេះ ។
សេចក្តីថ្លែងការណ៍របស់ក្លឹប ដែលបានចេញផ្សាយនៅលើគណនី Twitter ផ្លូវការរបស់ពួកគេបានសរសេរថា AC Milan ប្រកាសថាបានចែកផ្លូវគ្នាជាមួយ Montella ហើយលោក Gennaro Gattuso ដែលជាអតីតកីឡាករ AC Milan នឹងឡើងជាគ្រូបង្វឹកថ្មីនៃក្លឹបយក្សអ៊ីតាលីមួយនេះ ក្រោយ លោក Montella ត្រូវបានក្លឹបបញ្ចប់កុងត្រា ។
ប្រភពពី៖ sport
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព