Photo of Slaven Bilic
Slaven Bilic manager of West Ham

លោក Slaven Bilic អ្នកចាត់ការទូទៅនៃក្រុម West Ham បាននិយាយថារូបលោកកំពុងស្ថិតក្រោមសម្ពាធដ៏ធំហើយស្ថិតក្នុងស្ថានភាពលំបាកខ្លាំងបន្ទាប់ពីការទទួលបរាជ័យក្នុងក្របខ័ណ្ឌ Premier League ក្នុងលទ្ធផល  4-1 របស់ក្រុម Liverpool កាលពីថ្ងៃសៅរ៍ ។

ក្រុមអ្នកគាំទ្រ West Ham រាប់ពាន់នាក់បានចាកចេញពីកីឡដ្ឋានឡុងដ៍ សម្រាប់ការប្រកួតក្នុងស្រុកជាលើកទី 2 ជាប់ៗគ្នា ខណៈដែលក្រុម West Ham មាន៩ពិន្ទុ ស្ថិតនៅលេខរៀងទី១៨ ក្នុងតារាងPremier League ។

ក្រុម West Ham បានចាញ់ចំនួនបីលើកក្នុងចំណោម 4 ប្រកួតចុងក្រោយរបស់ពួកគេនៅឯកីឡដ្ឋានក្រុងឡុងដ៍ ហើយពួកគេមិនអាចទប់ទល់នឹងល្បឿនរបស់ Liverpool នៅលើការវាយសម្រុកក្នុងការប្រកួតកាលថ្ងៃសៅរ៍បានឡើយ។

លោក Bilic បាននិយាយថាគាត់នឹងនិយាយជាមួយប្រធាន Daily Sport លោក David Sullivan និងប្រធាន West Ham លោក David Gold ជាធម្មតាបន្ទាប់ពីការបរាជ័យ។

គាត់នានិយាយថា “ខ្ញុំគ្មានអារម្មណ៍ថាជាបុរសម្នាក់ដែលបាក់បែកនោះទេ, ម្យ៉ាង​វិញទៀតស្ថានភាពសម្រាប់ West Ham មិនសូវល្អទេ។ ខ្ញុំមិនអាចនិយាយថាអ្វីគ្រប់យ៉ាងអវិជ្ជមានទេ ពួកគេបានគាំទ្រយ៉ាងល្អសម្រាប់ខ្ញុំក្នុងរដូវកាលនេះនិងប៉ុន្តែស្ថានការណ៍ពេលនេះគឺពិបាកណាស់»។

ប្រភពពី៖ bbc