លោក Fernando Hierro ដែលជាគ្រូបណ្ដោះអាសន្នអេស្ប៉ាញ ដែលដឹកនាំទៅលេង ពាន FIFA World Cup 2018 នៅប្រទេសសរុស្ស៊ី បានលាឈប់ពីតំណែងហើយ ហើយលោកសន្យាថានឹងមិនវិលត្រលប់ទៅតួនាទីចាស់វិញឡើយ។

Fernando Hierro
Fernando Hierro

អតីតខ្សែបម្រើរបស់ Real Madrid រូបនេះបានធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ជម្រើសជាតិអេស្ប៉ាញបន្ទាប់ពីលោក Julen Lopetegui ត្រូវសហព័ន្ធបាល់ទាត់អេស្ប៉ាញបណ្តេញចេញមុនថ្ងៃប្រកួត World Cup មួយថ្ងៃ។

វាជាគួរឱ្យភ្ញាក់ភ្អើណាស់ដែលម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ 2010 ត្រូវបានធ្លាក់ពី World Cup  នៅវគ្គ 16ក្រុមក្រោមថ្វីជើងម្ចាស់ផ្ទះរុស្ស៊ីកាត់ក្ដីដោយបាល់ប៉េណាល់ទីចុងម៉ោង ៕

ប្រភពពី៖ BBC