ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វាគមន៍ ក្រុមបារ៉ែនក្នុងការប្រកួតជម្រុះ FIFA World Cup Qatar 2022 ជុំទី២ បន្ទាប់ពីបានត្រឹមបញ្ចប់លទ្ធផលទល់នឹងក្រុមហុងកុង ១-១ កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងទៅ។

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

ហើយក្រុមដែលដឹកនាំដោយអ្នកចាត់ការ Keiseke Honda នឹងត្រូវប្រកួតទល់នឹងក្រុមបារ៉ែន នៅថ្ងៃទី១០ ខែកញ្ញានេះ។

មុនការប្រកួតមកដល់ គ្រូបង្វឹក Helio Sousa របស់ក្រុមបារ៉ែន បានលើកឡើងថា ក្រុមលោកចង់បាន៣ពិន្ទុ ត្រលប់ទៅផ្ទះវិញ ប៉ុន្ដែលោកយល់ថា ក្រុមរបស់លោកមានការចាញ់ប្រៀបក្រុមម្ចាស់ផ្ទះ ដោយសារស្មៅសិប្បនិម្មិត។

photo of Helio Sousa
គ្រូបង្វឹក Helio Sousa របស់ក្រុមបារ៉ែន

គ្រូបង្វឹករូបនេះ បាននិយាយថា៖ “ខ្ញុំគិតថាការប្រកួតថ្ងៃស្អែក គឺជាការប្រកួតដ៏លំបាកមួយ ប៉ុន្ដែបេសកកម្មពួកយើងមកទីនេះ គឺដើម្បីចង់បាន៣ពិន្ទុត្រលប់មកវិញ។

“កម្ពុជាគឺធ្វើបានល្អក្នុងការប្រកួតកន្លងមកជាពិសេស ការប្រកួតលើវាលស្មៅសិប្បនិម្មិត ជាផលចំនេញខ្ពស់ដល់ក្រុម្ចាស់ផ្ទះ ព្រោះពួកយើងភាគច្រើនលេងនៅលើវាលស្មៅធម្មជាតិ។

“ពួកយើងមានកីឡាករដែលមានគុណភាពច្រើន និងមានសក្ដានុពលខ្ពស់ ដូច្នេះអ្វីដែលយើងចង់បានកីឡាកររបស់យើងក៏ខ្ពស់ដែរ។”

ក្រុមបារ៉ែន
ក្រុមបារ៉ែន