គ្រូប្រេស៊ីល ថា Marcelo នឹងជាប់ជម្រើស 11នាក់យប់នេះ
06 Jul 2018 - 15:00:48 SHARE
គ្រូបង្វឹកជម្រើសជាតិប្រេស៊ីល Tite បានប្រាប់អោយដឹងថាខ្សែការពារឆ្វេង Marcelo នឹងត្រលប់ចូលជម្រើស 11នាក់ដំបូងក្នុងប្រកួតវគ្គ 8ក្រុមពាន FIFA World Cup 2018 ទល់ បែលហ្ស៊ិក នៅយប់នេះ។

ខ្សែការពាររបស់ក្លឹប Real Madrid វ័យ 30ឆ្នាំរូបនេះ លេងបានប៉ុន្មាននាទីត្រូវបានប្ដូរចេញជំនួសដោយខ្សែការពារ Filipe Luis នៅពេលប្រេស៊ីល ប៉ះ ស៊ែប ដោយសាររបួសខ្នង នឹងអវត្តមានពេលប្រេស៊ីលឈ្នះម៉ិកស៊ីកូ 2-0 ក្នុងវគ្គ 16ក្រុមផងដែល។
គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite បាននិយាយប្រាប់សន្និសីទការសែតថា៖ Marcelo ត្រូវបានប្ដូរចេញ ដោយសារតែបញ្ហារបួសខណៈដែលប្រេស៊ីល ប៉ះ Serbia ហើយមិនបានលេងជាមួយម៉ិកស៊ិកូ។ គាត់បានជាសះស្បើយពីររបួសវិញហើយយប់នេះអ្នកទាំងអស់គ្នានឹងឃើញគាត់នៅជម្រើស 11នាក់ទៀតផង» ៕
ប្រភពពី៖ marca
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព