គ្រូប​ង្វឹកបណ្តោះអាសន្នរបស់ក្រុម Arsenal លោក Freddie Ljungberg បានអះអាងថា លោកមានមោទនភាពចំពោះកីឡាកររបស់លោក បើទោះបីកូនក្រុម​ប្រកួតចាញ់ក្រុម Man City ក៏ដោយ។

photo of Freddie Ljungberg
Freddie Ljungberg

លោក Freddie មិនបានរិះគន់កីឡាកររបស់លោកទេ ដោយលោកនិយាយថា “ពួកគេគឺជាក្រុមជើងឯក។ ខ្ញុំមានមោទនភាពចំពោះកីឡាករ។ នៅពេលអ្នកក្រឡេកមើលអាយុរបស់ក្រុមនេះពួកគេមិនមែនជាក្រុមចាស់ទេ”។ លោកបន្តថា “យើងទាំងអស់គ្នាត្រូវឆ្លុះកញ្ចក់និងព្យាយាមសម្លឹងមើល”។

ប្រតិកម្មកើតមានកាលពីថ្ងៃអាទិត្យគឺកើតចេញពីកីឡាករ Mesut Ozil ខ្លាំងជាងគេ បន្ទាប់ពីត្រូវបានប្តូរចេញ នៅតង់ទី២។

Ozil ត្រូវបានចំអកដាក់ដោយអ្នកគាំទ្រមួយចំនួននៅពហុកីឡាដ្ឋាន Emirates ហើយលោក Freddie បានបញ្ជាក់ថា លោកនឹងជជែកជាមួយកីឡាកររូបនេះ​ ដើម្បីដោះស្រាយបញ្ហា៕