photo of Conor Nestor
លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង

លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង រៀបរាប់ថា ក្រុមរបស់លោកតែងតែលេងល្អនៅវគ្គទី២ ជាពិសេសតាមគម្រោងរៀបចំ ជាងវគ្គទី១។

ក្នុងជំនួបចាញ់វិសាខា ៣ទល់នឹង២ ប្រចាំសប្ដាហ៍ទី០៩ នៃក្របខណ្ឌ Metfone Cambodian League កាលថ្ងៃសៅរ៍ កន្លងទៅ ព្រះខ័នរាជស្វាយរៀង បានរបូត២គ្រាប់នៅវគ្គទី១ ហើយថែមមួយគ្រាប់ទៀតនៅវគ្គទី២។ 
ផ្ទុយទៅវិញ នៅប្រហែល៣០នាទីចុងក្រោយ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បានដាក់គំនាបយ៉ាងខ្លាំងលើក្រុមលោក ហុក សុជីវ័ន រហូតដណ្ដើមបានl.២គ្រាប់មកវិញ ធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផលប្រផុតប្រផើយ។
លោក Conor រៀបរាប់បែបនេះ ៖ “ក្នុងវគ្គទី១ ការលេងរបស់យើងពិតជាមិនសូវបានល្អមែន ហើយវាតែងតែកើតឡើងបែបនេះតាំងពីដើមរដូវកាល។ វគ្គទី១ជាមួយសូលទីឡូ វគ្គទី១ ជាមួយការពារជាតិ មិនសូវរលូនតាមគម្រោងទេ ធ្វើឲ្យខ្ញុំមានការខកចិត្តខ្លះដែរ តែនៅវគ្គទី២ កូនក្រុមខ្ញុំអាចធ្វើបានយ៉ាងល្អទៅតាមគម្រោង រលូនទៅតាមការរៀបចំពេញមួយសប្ដាហ៍មកនេះ។ យើងពិតជាលេងយ៉ាងល្អនៅវគ្គទី២ ហើយថ្ងៃនេះវាក៏បានកើតឡើងទៀតចំពោះបញ្ហានេះ គឺយើងលេងយ៉ាងល្អនៅវគ្គទី២ មិនដូចកាលវគ្គទី១ទេ”។
គ្រូបង្វឹកជនជាតិអៀរឡង់ ថា បញ្ហានេះបានកើតឡើង តាំងពីដើមរដូវកាលម្ល៉េះ មិនត្រឹមតែពេលប៉ះវិសាខា ពោលគឺទាល់តែវគ្គទី២ ទើបកូនក្រុមលេងបានល្អ៕
ក្លិបព្រះខ័នរាជស្វាយរៀង
ក្លិបព្រះខ័នរាជស្វាយរៀង

ប្រភព៖ CNCC