photo of Conor Nestor
លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង
លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង អះអាងថា មានមោទកភាពយ៉ាងខ្លាំងចំពោះកូនក្រុមខ្លួន ព្រោះបានប្រឹងប្រែងយ៉ាងខ្លាំងក្លា ឈានទៅក្រសោបបានជ័យជម្នះដល់ទៅ៤ទល់នឹង០លើអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជំនួប Metfone Cambodian League សប្ដាហ៍ទី១៣ កាលល្ងាចថ្ងៃសៅរ៍ ទី០៧ កក្កដា។
គ្រូបង្វឹកជនជាតិអៀរឡង់លើកឡើងថា កូនក្រុមខ្លួនលេងបានយ៉ាងល្អ ទោះបីប៉ូលិសជាក្រុមប្រកបដោយសមត្ថភាពមុតស្រួចយ៉ាងណាក្ដី។
លោក Conor Nestor ពន្យល់បែបនេះ ៖”សម្រាប់ការប្រកួតថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងសម្រាប់កូនក្រុមរបស់ខ្ញុំ ពីព្រោះយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ យើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីឲ្យកាន់តែ
យល់ចិត្ត។ អ្នកចាំទីថ្មីរបស់យើង អាចរក្សាសំណាញ់មិនឲ្យគេទាត់ចូល។ យើងដឹងថា ប៉ូលិសជាក្រុមដ៏ខ្លាំង ប៉ុន្តែខ្ញុំជឿជាក់ទៅលើកូនក្រុមរបស់ខ្ញុំ ដូចជា តុលា អីជាដើមចឹង គឺគេជាផ្នែកដ៏សំខាន់ក្នុងជ័យជម្នះនេះ”។
photo of ក្លិបព្រះខ័នរាជស្វាយរៀង
ក្លិបព្រះខ័នរាជស្វាយរៀង
គ្រូបង្វឹកក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ថែមថា នឹងប្រឹងប្រែងសម្រួចសមត្ថភាពក្រុមខ្លួនឲ្យកាន់តែល្អ និង យល់ចិត្តគ្នាកាន់តែខ្លាំងថែមទៀត។
គួរដឹងដែរថា នេះជាជ័យជម្នះលើកទី៥សម្រាប់ព្រះខ័នរាជស្វាយរៀង គិតត្រឹមសប្ដាហ៍ទី១៣ នៃក្របខណ្ឌ Metfone Cambodian League រដូវកាល២០១៨៕
អត្ថបទ៖ CNCC