គ្រូអាហ្សង់ទីនលោក Jorge Sampaoli ចុះចេញពីដំណែងជាគ្រូបង្វឹកហើយ
16 Jul 2018 - 11:40:38 SHARE
សហព័ន្ធបាល់ទាត់ប្រទេសអាហ្សង់ទីន នឹងគ្រូបង្វឹករបស់ជម្រើសជាតិអាហ្សង់ទីនលោក Jorge Sampaoli បានយល់ព្រមបញ្ចប់កិច្ចសន្យាចែកផ្លូវគ្នា ក្រោយពីលោកបានដឹកនាំក្រុមជម្រើសជាតិមួយនេះ ដោយទទួលបានលទ្ធផលខកចិត្តក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នេះ។

ក្រុមជើងឯករងព្រឹត្តិការណ៍ FIFA World Cup 2014 បានធ្លាក់ក្នុងវគ្គ16 ក្រុមក្រោយចាញ់ម្ចាស់ជើងឯកឆ្នាំ 2018 នេះបារាំងដោយលទ្ធផល 4-3។
លោក Jorge Sampaoli ដែលបានចូលមកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនដែលជាប្រទេសកំណើតរបស់លោក កាលខែឧសភា ឆ្នាំ 2017 ហើយលោកគ៏បានជួយជម្រើសជាតិនេះឡើងដល់វគ្គ 16ក្រុមនៃព្រឹត្តិការណ៍ FIFA World Cup 2018 នេះដែរ។
កូនចៅរបស់គាត់ទាំងអស់ក៏ចាកចេញដែរ ខណៈដែលលោកក៏បានទទួលកំហុសនឹងសូមទោសទាំង សហព័ន្ធបាល់ទាត់ប្រទេសអាហ្សង់ទីន នឹងអ្នកគាំទ្ររបស់ជម្រើសជាតិទាំងអស់ដែលមិនអាចជួយក្រុមរបស់លោកបាន ៕
ប្រភពពី៖ BBC
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព