photo of Alvaro Morata
Alvaro Morata of Chelsea

លោក​ Julen Lopetegui ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​បាន​និយាយ​ថា Alvaro Morata នៅ​តែ​មាន​ឱកាស​​អាច​ទៅ​លេង​នៅ World Cup បើទោះបីជាខ្សែប្រយុទ្ធរូបនេះមិន​ជាប់​ក្នុង​បញ្ជី​របស់​លោក Julen Lopetegui លេង​មិត្ត​ភាព​ជាមួយ​​អាល្លឺម៉ង់​នៅ​ថ្ងៃ​សុក្រ​នេះ​ និង​អាហ្សង់ទីន​នៅ​ថ្ងៃ​អង្គារ​ក្រោយ​ទេក៏ដោយ ។

ពិតណាស់ ការប្រកួត World Cup នៅប្រទេសរុស្ស៊ីសល់រយៈពេល 3 ខែទៀត ដោយលោក Lopetegui ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​បាន​និយាយ​ថា៖ «Morata នៅតែអាចធ្វើដំណើរត្រឡប់ចូលទៅក្នុងគម្រោងរបស់គាត់វិញ ដោយបង្ហាញទម្រង់លេងដ៏ល្អបំផុតសម្រាប់ Chelsea ។ ត្រូវ​ហើយ Morata នៅ​សល់​លទ្ធភាព​ច្រើន​សម្រាប់​ទៅ World Cup ហើយ​គេ​ក៏​ដឹង​ដូច​គ្នា។ គេ​ត្រូវ​បង្ហាញ​​​ទម្រង់​​ដើម​ឡើង​វិញ​នៅ​ប៉ុន្មាន​ខែ​នេះ» ៕

ប្រភពពី៖ goal