ការតាមស្មើ រស់បជម្រើសជាតិអេស្ប៉ាញនៅនាទីទី 90+ ក្នុងលទ្ធផល 2-2 ក្រោយពិនិត្យបច្ចេកវិទ្យា VAR និង បញ្ចប់នៅចំណាត់ថ្នាក់លេខ1 នៅពូល B អេស្ប៉ាញត្រូវក្រឡេកមើលចំណុចខ្វះខាតបន្ថែមទៀត។ ព្រោះបើសិនបន្តលេងបែបនេះ នោះមិនអាចមានឱកាសឈ្នះ World Cup ឡើយ។

photo of អេស្ប៉ាញ​​ ប៉ះ ម៉ារ៉ុក
អេស្ប៉ាញ​​ ប៉ះ ម៉ារ៉ុក

ម៉ារ៉ុកវិះតែនឹងទទួលបានជ័យជម្នះយ៉ាងល្បីល្បាញលើអតីតជើងឯកឆ្នាំ2010ទៅហើយ ដោយនាំមុខ 2ទល់នឹង1 រហូតទាល់តែដល់ចុងម៉ោងទើបអេស្ប៉ាញតាមស្មើវិញម្ដងទៀតតាមរយៈការប៉ះ​កែង​ជើង​របស់ Iago Aspas។ គ្រាប់បាល់របស់ Aspas ត្រូវជំនួយការអាជ្ញាកណ្ដាលលើកទង់ Offside ប៉ុន្តែការសម្រេចចិត្តនោះរបស់ជំនួយអាជ្ញាកណ្ដាលមានការតវ៉ាជាខ្លាំងទើមអាជ្ញាកណ្ដាលនៅក្នុងទីលានសម្រេចចិត្តប្រើបច្ចេកវិទ្យា VAR ដើម្បីពិនិត្យមើលឡើងវិញមួយសន្ទុះទើបប្ដូរការសម្រេចចិត្តឱ្យបាល់នោះចូលជាផ្លូវការវិញ៕

ប្រភពពី៖ Marca