photo of Tite
លោក Tite គ្រូបង្វឹកជម្រើសជាតិ ប្រេស៊ីល

គ្រូ​ជម្រើស​ជាតិ​ប្រេស៊ីល​លោក Tite បាន​និយាយ​ថា កូន​ក្រុម​របស់​លោក​នៅ​តែ​សោកសៅ​រឿង ​​បរាជ័យ​​ក្រោម​ស្នាដៃ​អាល្លឺម៉ង់ 7-1 ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ 4​ឆ្នាំ​មុន ។

ពិតណាស់  ប្រេស៊ីល បានចាញ់ធ្ងន់ករ ទៅលើក្រុមអាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ World Cup កាលពី 4ឆ្នាំមុន ដែលជារឿងដ៏អាក្រក់ជាងគេក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់ របស់ប្រទេសមួយនេះ។

យ៉ាងណាមិញ ក្រុមទាំង2 នឹងត្រូវប៉ះគ្នាសាជាថ្មីនៅលើទឹកដី នៃប្រទេសអាល្លឺម៉ង់ ដែលការប្រកួតមិត្ដភាពនៅវេលាល្ងាចនេះ ខណៈដែលគ្រូបង្វឹករបស់ក្រុមស៊ាំបា បាននិយាយថា លទ្ធផលដ៏អាក្រក់កាលពី 4ឆ្នាំមុន នៅតែដក់ជាប់ក្នុងអារម្មណ៍កីឡាករនៅឡើយទេ ។

ចាំ​បាន​ក្នុង​ចំណោម ​7​គ្រាប់​នោះ Toni Kroos និង Andre Schurrle​ រក​បាន​ម្នាក់​​ 2​គ្រាប់កីឡាករ Muller, Khedira និង​ Miroslav Klose រកបានម្នាក់ ​1​គ្រាប់។ គ្រាប់​របស់ Klose បាន​ធ្វើ​ឲ្យ​គេ​បំបែក​កំណត់ត្រា​​ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ World Cup 16​ គ្រាប់៕​