​បន្ទាប់​ពី​ក្រុម Manchester United ​សម្រេច​យក​លោក Ralf Rangnick ​មក​ដឹក​នាំ​ក្រុម​រយៈ​ពេល​៦​ខែ​ខាង​មុខ គេ​ជឿ​ជាក់​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​មិន​ខាន​ក្នុង​ជម្រើស​១១​នាក់​ដំបូង។

Luke Shaw
Luke Shaw

​ការ​គិត​បែប​នេះ​ក៏​ព្រោះ​ថា​គ្រូ​បង្វឹក​វ័យ​៦៣​ឆ្នាំ​មាន​ការ​ទាមទារ​ខ្ពស់ ​និង​ប្រើ​ប្រាស់​កីឡាករ​ខ្លាំង ​មិន​ដូច​ករណី​របស់ Ole ​ឡើយ ​ដែល​កីឡាករ​ម្ដង​លេង​ល្អ​ម្ដង​លេង​មិន​បាន​ល្អ​នោះ។ ​មួយ​វិញ​ទៀត​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ​លោក Ralf Rangnick ​បាន​វិភាគ​ទៅ​លើ​ក្រុម​បិសាច​ក្រហម​រូច​ទៅ​ហើយ​ដែរ ​ថា​មាន​កីឡាករ​មួយ​ចំនួន​នៅ​មាន​សមត្ថភាព​មិន​គ្រប់គ្រាន់​ក្នុង​ការ​លេង​ឱ្យ​ក្លឹប​នេះ​ទេ។

​ដោយ​កាល​នោះ ​លោក​បាន​ចុច​ឈ្មោះ​ខ្សែ​ការពារ Luke Shaw ​ផ្ទាល់​តែ​ម្ដង។ ​គ្រូ​បង្វឹក​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ Professor ​បាន​អះអាង​ថា​កីឡាករ​អង់គ្លេស​ម្នាក់​នេះ​សមត្ថភាព​នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ។ រូបគេ​មិន​ទាន់​សក្ដិសម​សម្រាប់​លេង​ឱ្យ Man Utd ឡើយ។ ​ក្លឹប​បិសាច​ក្រហម​គួរ​តែ​ស្វែង​រក​អ្នក​មាន​សមត្ថភាព​គ្រប់គ្រាន់​ជាង​នេះ​ដើម្បី​លេង ព្រោះ​កីឡាករ​ក្មេង​ៗ​មាន​សមត្ថភាព​ច្រើន​ណាស់​៕