លោក Eddie Howe មិន​ហ៊ាន​សន្យា​ធានា​​ថា លោក​អាច​ជួយ Newcastle United អាច​បន្ត​នៅ Premier League បាន​ឬ​យ៉ាង​ណា​ទេ។

Eddie Howe
Eddie Howe

អតីត​អ្នក​ចាត់​ការ​របស់​ក្លឹប Bournemouth បាន​ចុះ​កុងត្រា​រយៈពេល​​២ឆ្នាំ​កន្លះ​​នៅ​កីឡដ្ឋាន St James’ Park កាល​ពី​ថ្ងៃ​ច័ន្ទ ជំនួស​កន្លែង​លោក Steve Bruce។ ម្ចាស់​ក្លឹប​ថ្មី​របស់ Newcastle មាន​មហិច្ឆតា​​ធំ​សម្រាប់​ក្លឹប ដោយ​គ្រង​បោះ​ ៥០​លាន​ផោន​ឲ្យ​លោក Howe ទុក​ទិញ​កីឡាករ​ថ្មី​ចូល​នៅ​ខែ​មករា​ខាង​មុខ។

យ៉ាងនេះ​ក្ដី លោក Howe បាន​បញ្ជាក់​ថា លោក​កំពុង​ស្ថិត​ក្នុង​កិច្ចការ​​លំបាក​​សម្រាប់​​ការ​ស្រោចស្រង់​ក្រុម។ និយាយ​កាល​ពី​ពេល​ថ្មី​ៗ បុរស​វ័យ​៤៣​ឆ្នាំ​​បញ្ជាក់​ថា លោក​ពិត​ជា​មាន​ទំនុក​ចិត្ត​​អាច​ជួយ Newcastle បន្ត​មាន​ជីវិត ប៉ុន្តែ​លោក​មិន​ហ៊ាន​សន្យា​ទេ។ ភារកិច្ច​នៅ​ខាង​មុខ​ពិត​ជា​ធំ​ខ្លាំង​ណាស់​។​ ​វា​ពិត​ជា​ពិបាកៗ​ណាស់។ វា​ត្រូវ​មាន​ការងារ​ធ្វើ​ច្រើន អ្វី​ដែល​លោក​ត្រូវ​ធ្វើ​គឺ​ដឹក​នាំ​ក្លឹប​ឲ្យ​អស់​ពី​លទ្ធភាព។

Newcastle United មិន​ទាន់​​ស្គាល់​ពាក្យ​ឈ្នះ​មួយ​ប្រកួត​នៅ​ឡើយ​ទេ បន្ទាប់​ពី​លេង​១១​ប្រកួត​ក្នុង​លីគ ក្នុង​នោះ​ស្មើ​៥ ចាញ់​៦ ស្ថិត​នៅ​លេខ​១៩​ក្នុង​តារាង​ពិន្ទុ៕