ក្រុម​វៀតណាម ​លេង​បាន​ស្មើ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ២-២ ​នា​ការ​ប្រកួត​ជើង​ទី​១​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2018 ​កាល​ពី​ល្ងាច​មិញ​នេះ។

គ្រូ​បង្វឹកជម្រើសជាតិវៀតណាម៖ ​អ្នក​គាំទ្រ​ម៉ាឡេស៊ី​៨​ម៉ឺន​នាក់ ​ដាក់​បន្ទុក​ដល់​យើង ​ចាំ​មើល​នៅទឹកដីយើងវិញ
គ្រូ​បង្វឹកជម្រើសជាតិវៀតណាម៖ ​អ្នក​គាំទ្រ​ម៉ាឡេស៊ី​៨​ម៉ឺន​នាក់ ​ដាក់​បន្ទុក​ដល់​យើង ​ចាំ​មើល​នៅទឹកដីយើងវិញ

ក្នុង​ការ​ប្រកួត​នេះ ​វៀតណាម​នាំ​មុខ​ក្រុម​ម៉ាឡេស៊ី​ដល់​ទៅ​២​គ្រាប់​មុន​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​របូត​គ្រាប់​បាល់​២​គ្រាប់​វិញ ​ធ្វើ​ឱ្យ​លទ្ធផល​ក្នុង​ជើង​ទី​១​នេះ ​បាន​ត្រឹម​ស្មើ​គ្នា ២-២ ​ប៉ុណ្ណោះ។ ជាមួយ​លទ្ធផល​នេះ​ដែរ ​លោក Park Hang Seo ​គ្រូ​បង្វឹក​វៀតណាម ​មាន​សង្ឃឹម​ច្រើន​ចំពោះ​ជើង​ទី​២ ​ដើម្បី​បង្កើត​ប្រវត្តិ​ថ្មី​លើក​ពាន​រង្វាន់​ក្នុង​តំបន់​មួយ​នេះ។

គ្រូបង្វឹកវ័យ ៥៩ឆ្នាំរូបនេះបាននិយាយថា៖ យើងមិនបានចាញ់នោះទេ យើងមានពិន្ទុស្មើគ្នាតែជើងទី2 ពួកគេនឹងដឹក​នា​កីឡដ្ឋាន My Dinh នៅទីក្រុងហាណូយ។ ពួកយើងមាន ៤មឺុននាក់ ពួកគេមាន ៨មឺុននាក់ ប៉ុន្តែពួកយើងមិនចាញ់ពួកគេទេ ពួកយើងនឹងលើកពាន AFF Suzuki Cup 2018 នៅទឹកដីខ្លួនឯង។

ពិតណាស់ វៀតណាមនឹងស្វាគមន៍ម៉ាឡេស៊ីនៅពហុកីឡដ្ឋានជាតិ My Dinh នៅទីក្រុងហាណូយនៅថ្ងៃទី 15 ខែធ្នូក្នុងការប្រកួតជើងទី 2 នៃAFF Suzuki Cup 2018 ​វគ្គ​ផ្ដាច់ព្រ័ត្គ៕

ប្រភព៖ foxsportsasia