គ្រូបង្វឹកបែលហ្សិកថានៅរដូវកាលថ្មីអ្នកគាំទ្រ Real នឹងឃើញ Hazard ថ្មីប្លែកខុសពីរដូវកាលមុនៗ
លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកបាននិយាយនៅក្នុងសម្ភាសន៍ជាមួយប៉ុស្តិ៍វិទ្យុ El Larguero កាលពីពេលថ្មីៗនេះថា នៅរដូវកាលថ្មីនេះ អ្នកគាំទ្រ Real Madrid នឹងឃើញ Eden Hazard ថ្មីប្លែកខុសពីរដូវកាលមុនៗ។

លោក Martinez បាននិយាយថា៖” Eden Hazard កំពុងតែស្ថិតក្នុងពេលដ៏ល្អបំផុតហើយនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។ ខ្ញុំភ្ញាក់ផ្អើលមែនទែននៅពេលឃើញកាយស្មារតី និងកាយសម្បទាល្អនៅក្នុងខែមិថុនានេះ។ អ្នកគាំទ្រ Real Madrid ប្រាកដណាស់នឹងឃើញ Hazard ថ្មីប្លែកខុសពីរដូវកាលមុនៗមិនខានទេ “។
តាំងពី Chelsea មក Real Madrid តាំងពីឆ្នាំ២០១៩មក Hazard ហាក់ដូចជាមិនសូវជាជោគជ័យដោយសារតែមានរបួសជាប់ញឹកញយពេក។ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ គេចូលលេងឲ្យ Real បាន៦៦ប្រកួត និងស៊ុតចូល៦គ្រាប់។
យ៉ាងកាលពីចុងរដូវកាលឆ្នាំ២០២១/២២ បន្ទាប់ពីគេរបួសគេធានាសះស្បើយបានល្អ Hazard បានសន្យាទៅដល់អ្នកគាំទ្រ Real ទាំងអស់ថានឹងបង្ហាញឲ្យគ្រប់គ្នាប្លែកភ្នែក និងខំឲ្យអស់លទ្ធផលដើម្បីអ្នកទាំងអស់គ្នា៕