គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៊ែលហ្សិកលោក Roberto Martinez ជឿជាក់ថាពេលនេះវាដល់ពេលហើយសម្រាប់ខ្សែបម្រើស្លាបរបស់ក្រុមតោខៀវ Chelsea កីឡាករ Eden Hazard ដើម្បីចាកចេញពី Chelsea ។ 

Eden Hazard
Eden Hazard

Hazard ជាកីឡាករដ៏សំខាន់បំផុតរបស់បែលហ្សិក នៅ World Cup 2018 ដែលជួយឱ្យក្រុមបានចំណាត់ថ្នាក់លេខ3 បន្ទាប់ពីឈ្នះអង់គ្លេស ហើយកន្លងមកខ្សែបម្រើរូបនេះ ក៏ធ្លាប់លើកឡើងថា ចង់ទៅ Real Madrid ផងដែរ។ Chelsea បានទិញ Hazard នៅឆ្នាំ 2012 ពីក្រុម Lille ដែលលេងនៅលីគបារាំង នឹងឈ្នះពាន UEFA Europa League ឆ្នាំ 2013 FA Cup ឆ្នាំ 2018 បាល់ទាត់ League Cup ឆ្នាំ 2015 និងពាន Premier League ចំនួនពីរនៅឆ្នាំ 2015 និង 2017 ជាមួយក្លឹនតោខៀវនេះ។

លោក Roberto Martinez បាននិយាយថា៖ វាជាពេលវេលាដ៏ល្អបំផុតសម្រាប់ Hazard ដើម្បីរកអ្វីដែលប្លែក។ គាត់អាចអនុវត្តគម្រោងថ្មីនៅគ្រប់ទីកន្លែងនៅលើពិភពលោក។ នេះជាពេលវេលាដ៏ល្អបំផុតហើយនៃអាជីពរបស់គាត់។ គាត់អាចទៅលេងជាមយយក្នុងក្រុមណាមួយនៅលើពិភពលោក។ ព្រោះគាត់គឺជាកីឡាករដែលមានភាពចាស់ទុំនិងមានភាពជាអ្នកដឹកនាំក្នុងការលេងនឹង ការលេងរបស់គាត់ពោពេញទៅដោយទេពកោសល្យ៕

ប្រភពពី៖ egypttoday