photo of Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer គ្រូ​បណ្តោះ​អាសន្ន​ Manchester United

លោក Ole Gunnar Solskjaer អះអាង​ថា ការងារ​ដំបូង​របស់​លោក​ក្នុង​ឋានៈ​ជា​អ្នក ចាត់ការ​បណ្ដោះអាសន្ន​នៅ​ក្លិប Man Utd ​គឺ​ត្រូវធ្វើ​ឲ្យ​កីឡាករ​សប្បាយចិត្ត​ឡើង​វិញ​ ។

អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ​បាន​មក​ធ្វើ​ជា​អ្នកចាត់ការ​ឱ្យ​ក្លិប​ Man Utd ក្នុង​កិច្ចសន្យាខ្ចី​ពី​ក្លិប Molde រយ​:​ពេល​៦​ខែ​ដើម្បី​ជំនួស​លោក Jose Mourinho បន្ទាប់​ពី​ក្លិប​នេះ​សម្រេច​បណ្តេញចេញ​កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​មុន​ ។

លោក Solskjaer បាន​សារភាព​ថា លោក​ត្រូវ​បញ្ចូល​អារម្មណ៍ល្អ​ក្នុង​ក្រុម​ជម្រើស​របស់​ក្លិប​នេះ​ឡើង​វិញ ។ លោក​បាន​និយាយ​ថា «​វា​ជា​រឿង​ល្អ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ដូចជា​ត្រឡប់​មក​ផ្ទះ​វិញ ។ វា​ពិតជា​អស្ចារ្យ​ណាស់ដែល​បាន​ជួប​មនុស្ស​គ្រប់​គ្នា ។ ខ្ញុំ​ដឹង​ថា ក្លិប​នេះ​ស្ថិត​ក្នុង​ដំណើរការ​ស្វែងរក​អ្នកចាត់ការ​ថ្មី​»​ ។

Manchester United Vs Cardiff
Manchester United Vs Cardiff

លោក Mourinho​ បាន​បញ្ចប់​អាណត្តិរបស់​ខ្លួន​នៅ​ពហុ​កីឡដ្ឋាន Old Trafford បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​កីឡាករ​ល្បី​ៗ​ដួច​ជា Paul Pogba, Anthony Martial និង ​Luke Shaw ជាដើម ។ អំឡុង​ការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​លំបាក​របស់ Man Utd លោក Mourinho មាន​ទម្លាប់​រិះគន់​កីឡាករ​របស់​លោក​ជា​សាធារណៈ ។

កីឡាករ​ដូច​ជា Pogba ត្រូវ​បាន​ដក​ចេញពី​ក្រុម​ជម្រើស​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ ស្រប​ពេល​មានការ​លើក​ឡើង​ថា លោក Mourinho មិន​បាន​និយាយ​រក​ខ្សែការពារ Luke Shaw មុន​ពេល​ចាក​ចេញពី Man Utd ផង​ដែរ ។

Manchester United Vs Cardiff
Manchester United Vs Cardiff

ក្រុម​កីឡាករ Man Utd ហាក់​បង្ហាញពី​សមានចិត្ត​ល្អជា​មួយ​លោក Solskjaer តាមរយៈ​​ការ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ ​Cadiff ៥-១ ក្នុង​ជំនួប​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​គ​កាលពី​រាត្រីថ្ងៃអាទិត្យ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នៅ​ថ្ងៃដំបូង ​៕