ក្រោយ​លេង​បាន​ស្មើ​វៀតណាម ២-២ ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​នឹង​ត្រូវ​លេង​យក​អ្នក​ចាញ់ ឈ្នះ ​នៅ​ជើង​ទី​២ ​ទឹក​ដី​ហាណូយ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2018 ។

គ្រូ​ម៉ាឡេស៊ី ​រំពឹង​លើក​ពាន AFF Suzuki Cup 2018 នៅទឹកដីវៀតណាម
គ្រូ​ម៉ាឡេស៊ី ​រំពឹង​លើក​ពាន AFF Suzuki Cup 2018 នៅទឹកដីវៀតណាម

នៅ​ជើង​ទី​២​​ក្រុម​វៀតណាម ​នឹង​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ​នា​កីឡដ្ឋាន My Dinh ​ដែល​ផ្ទុក​អ្នក​គាំទ្រ​បាន​ជាង​៤​ម៉ឺន​នាក់ ​នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ ២០១៨។

សម្ដីគ្រូបង្វឹករបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី លោក Tan Cheng Hoe ​បាន​និយាយថា​៖ «យើង​នៅ​មាន​ឱកាស​ម្ដង​ទៀត ​ហើយ​ខ្ញុំ​នៅ​ត​ជឿ​ជាក់​ថា​យើង​នឹង​មាន​ឱកាស​​លើក​ពាន​រង្វាន់​មួយ​នេះ​នៅ​ទី​នោះវៀតណាម។ នេះ​ជា​លើក​ដំបូង​ហើយ ​ដែល​កីឡាករ​យើង​លេង​ក្រោម​បរិយាកាស​អស្ចារ្យ​ដូច្នេះ ​ហើយ​យើង​រំពឹង​នឹង​នាំ​លទ្ធផល​ល្អ​ដល់​អ្នក​គាំទ្រ​វិញ»