លោក Unai Emery ដែរជាគ្រូបង្វឹករបស់កាំភ្លើងធំ Arsenal បានបំបែកកំណត់ត្រាឈ្នះការប្រកួតច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដពានរង្វាន់ Europa League ក្រោយដឹកនាំក្រុម Arsenal ឈ្នះក្រុម Vorskla ដោយលទ្ធផល 4-2 នៅវគ្គសន្សំពិន្ទុពូល E នាកីឡដ្ឋាន Emirates  កាលពីយប់មិញ។

Unai Emery គ្រូរបស់ Arsenal
Unai Emery គ្រូរបស់ Arsenal

4គ្រាប់របស់កាំភ្លើងធំ Arsenal រកបានដោយខ្សែប្រយុទ្ Pierre-Emerick Aubameyang ស៊ុតបាន 2គ្រាប់ម្នាក់ឯង នៅនាទី32 និង56 ខណៈដែលខ្សែប្រយុទ្ធ Danny Welbeck រកបាន 1គ្រាប់នៅនាទី48 និង Mesut Ozil ថែមមួយទៀតនៅនាទីទី74។ សម្រាប់រុមភ្ញៀវអ៊ុយក្រែនវិញ រកបានដោយប្រធានក្រុម Vladimir Chesnakov នាទី76 និង  Vyacheslav Sharpar នាទី90+។


Arsenal ឈ្នះ 4-2 លើក្រុម Vorskla កាលពីយប់មិញធ្វើឱ្យពួកគេទទួលបាន 3ពិន្ទុ សម្រាប់ពូល F ក្នុងការប្រកួតបើកឆាកពានរង្វាន់លំដាប់ទី 2របស់អឺរ៉ុបនេះ ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ Goal