photo of Bayern Munich
Bayern Munich

ការបញ្ឈប់ Real Madrid ពីការឈ្នះជើងឯក Champions League 3លើកជាប់ៗគ្នា នឹងមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែនាយកប្រតិបត្តិ Bayern Munich លោក Karl Heinz Rummenigge បានលើកទឹកចិត្តក្រុមរបស់លោកឱ្យធ្វើរឿងនោះ។

ប្រធានក្រុមរបស់ក្លឹប Bayern Munich លោក Karl-Heinz Rummenigge ថានឹងផ្តួល Real Madrid ឱ្យធ្លាក់វគ្គ 4ក្រុមចុងក្រោយនេះពាន Champions League ឱ្យបាន។ ដោយគ្រូបង្វឹកសញ្ចាតិអាល្លឺម៉ង់រូបនេះ ប្រាប់អ្នកសារព័ត៌មានថា៖ “ពួកយើងត្រូវផ្តោតអារម្មណ៍របស់យើងរហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ ប៉ុន្តែប្រសិនបើមានក្រុមណាអាចផ្តួលក្រុម Real Madrid បាននៅពេលនោះ ក្រុមនោះគឺ Bayern។

អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះបានបន្តថា Real Madrid ពេលនេះមានទម្រង់លេងល្អឥតខ្ចោះនៅក្នុងក្របខ័ណ្ឌ Champions League ហើយមានតែក្រុម Bayern Munich មួយប៉ុណ្ណោះដែលមានសមត្ថភាពគ្រប់គ្រាន់អាចតទល់ជាមួយនឹងក្រុមអធិរាជសមួយនោះ។

ពិតណាស់ ក្រុម Bayern គឺជាម្ចាស់ផ្ទះជើងទីមួយនៅកីឡាដ្ឋាន Allianz Arena នៃទីក្រុង Munich ថ្ងៃ ពុធ ទី 26ខែនេះ នឹងជើងទី2 នៅទឹកដី Bernabeu របស់ក្លឹប Real Madrid ណៅថ្ងៃទី 1 ខែក្រោយនេះ ៕

ប្រភពពី៖ dailystar