គ្រូបង្វឹករបស់តោខៀវ Chelsea លោក Maurizio Sarri ថាខ្លួនចង់បានខ្សែប្រយុទ្ធ Mauro Icardi របស់ក្លឹប Inter Milan ឬ Patrick Cutrone របស់ក្លឹប AC Milan នាខែមករាខាងមុខដើម្បីយកមកជំនួស Alvaro Morata ព្រោះគាត់ធ្លាក់ទម្រលលេងខ្លាំងណាស់។

Patrick Cutrone , Alvaro Morata, Mauro Icardi
Patrick Cutrone , Alvaro Morata, Mauro Icardi

ខ្សែប្រយុទ្ធ  Icardi ស្ថិតនៅក្នុងបញ្ចីទិញរបស់ Maurizio Sarri ដែរមានតម្លៃ 90លានផោន ចំណែកឯខ្សែប្រយុទ្ធ Cutrone មានតម្លៃ 25 លានផោនក្នុង ទោះបីគាត់លេងមិនទាន់បាន 30ប្រកួតក៏ដោយក៏លោក Sarri ចង់បានគាត់ដែរ។

Morata ត្រូវក្លឹបតោខៀវ Chelsea ទិញកាលពីឆ្នាំ 2017 ក្នុងតម្លៃ 65លានផោន។​ មិនត្រឹមតែកីឡាករ2 នាក់ខាងលើទេដែរលោក Sarri ចង់បានចំណែកឯខ្សែប្រយុទ្ធ Robert Lewandowski របស់ Bayern Munich , Edin Dzeko របស់ Roma នឹង Karim Benzema របស់ Real Madrid គឺជាគោលដៅរបស់លោកដែរប៉ុន្តែពួកគេមានអាយុរៀងច្រើនទៅហើយ៕

ប្រភព៖ The sun