គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានទទូចថា គាត់មិនព្រួយបារម្ភរឿង Eden Hazard ចាកចេញពីក្លឹប ហើយគាត់អះអាងថា ខ្សែប្រយុទ្ធសញ្ចាតិរូបនេះ និងក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។

Maurizio Sarri
Maurizio Sarri

កីឡាករវ័យ 27 ឆ្នាំរូបនេះមាកពាក្យចរចារ៉ាមជាច្រើនថា គាត់នឹងផ្លាស់ទៅ Real Madrid ទៅជំនួសដំណែងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្រោយពីខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្គាល់រូបនេះផ្លាស់ទៅ Juventus ជិតមួយខែហើយក្នុងតម្លៃខ្លួន 100លានអឺុរ៉ូ។

Sarri បានិយាយយ៉ាងសោកស្ដាយថា Chelsea មិនអាចអត់ខ្សែបម្រើប្រយុទ្ធ Eden Hazard បានទេព្រោះលោកទើបតែបាត់បង់អ្នកចាំទី Thibaut Courtois ហើយប៉ុណ្ណោះ។ ដូច្នេះលោកមិនអាចលក់កីឡាករល្អរបស់លោកឱ្យ Real Madrid ម្នាក់ទៀតបានទេ។

Eden Hazard
Eden Hazard

ទោះបីជាយ៉ាងណាក៏ដោយក៏លោកបានសារភាពថា គាត់ពិតជាភ័យខ្លាចបាត់បង់ខ្សប្រយុទ្ធ Hazard ណាស់។ ប៉ុន្តែឥឡូវនេះ លោនិយាយថា ពេលនេះលោកមិនព្រួយបារម្ភរឿង Eden Hazard ចាកចេញពីក្លឹបឡើយ ដោយទីផ្សារដោះដូរកីឡាករនៅក្របខ័ណ្ឌ Premier League ត្រូវបានបិទហើយ ៕

ប្រភពពី៖ Metro