លោក Unai Emery គ្រូបង្វឹកនៃក្រុម Paris Saint-Germain បានអះអាងថាពានរង្វាន់ Champions League គឺជាត្តសម្លាញ់របស់ក្លឹប Real Madrid ។

photo of Unai Emery
Unai Emery Manager of Paris Saint-Germain

កាលពីជើងទី1 ក្រុមយក្សរបស់អាល្លឺម៉ង Bayern Munich បានបរាជ័យនៅលើទឹកដីខ្លួនឯងក្នុងលទ្ធផល 2-1  រួចមកហើយក្រោមថ្វៃេជើង Real Madrid នៅក្នុងវគ្គ4 ក្រុមចុងក្រោយ នៃពានរង្វាន់ Champion League។  គួរឲ្យដឹងថា ក្រុម Real Madrid នឹងបើកកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុម Bayern Munich នៅយប់ថ្ងៃអង្គារ ទី1 វេលាម៉ោង1:45នាទី ឈានចូលថ្ងៃទី2 ខែឧសភា ខាងមុខនេះ។

គ្រូបង្វឹកសញ្ចាតិអេស្ប៉ញរូបនេះបាននិយាយថា៖ ពានរង្វាន់ Champions League គឺជាត្តសម្លាញ់របស់ក្លឹប Real Madrid ។ ពួកគេបានឈ្នះពាននេះបីដងរួចមកហើយ ក្នុងរយៈពេល 4ឆ្នាំមកនេះ។ ពួកគេអាចនឹងឈ្នះពាននេះម្តងទៀតនៅក្នុងឆ្នាំនេះ ហើយខ្ញុំមិននិយាយលេងសើចទេ ៕

ប្រភពពី៖ Goal