photo of Roma
លោក ​Eusebio Di Francesco គ្រូបង្វឹករបស់ក្រុម A.S. Roma

ក្រុម Roma កំពុងបដិសេធមិនបោះបង់ក្ដីសង្ឃឹមរបស់ពួកគេនៅក្នុងការប្រកួតវគ្គ 1/4 ជើងទី2នៃពាន Champions League ប្រឆាំងនឹងក្រុមយក្សអេស្ប៉ាញ Barcelona ទេ។ បើទោះបីជាជើងទីមួយ Barce នាំមុខដល់ទៅ 4-1 ក៏ដោយ ។

គ្រូបង្វឹក Roma លោក Eusebio Di Francesco បានអះអាងថា ពួកគេអាចយកឈ្នះ 3-0 លើក្រុមតោខៀវ Chelsea បានក្នុងវគ្គចែកពូល ។ ខណៈដែលលោកបានទទូចថា ពួកគេនៅតែអាចវាយបកយកឈ្នះពីការបរាជ័យ 4-1 កាលពីសប្តាហ៍មុន ក្រោមថ្វីជើង Barcelona ក៏ដោយ ។ បើទោះបីជាក្រុមអ្នកគាំទ្ររបស់ពួកគេបានលើកឡើងថាពួកយើងមិនអាចទៅរួចជាមួយពួកគេក្ដី។

គ្រូបង្វឹក Roma បាននិយាយថា៖ «ហេតុអ្វីមិនជឿជាក់លើក្រុមនេះរហូតដល់ទីបញ្ចប់និងសង្ឃឹមថាយើងអាចសម្រេចបានអ្វីមួយដែលមិនធ្លាប់មានពីមុនមក? ពួកយើងកំពុងចាញ់ 3គ្រាប់ ដូច្នេះវាជាការងារដ៏ពិបាក ប៉ុន្តែយើងមានកាតព្វកិច្ចត្រូវព្យាយាមលេងអោយបានល្អឥតខ្ខោះទោះបីជាមនុស្សភាគច្រើនកំពុងគិតថាពួកយើងកំពុងតែលេងជាមួយម៉ាស៊ីនកុំព្យូទ័រក៏ដោយ» ៕

ប្រភពពី៖ dailymail