photo of Eusebio Di Francesco
លោក​ Eusebio Di Francesco គ្រូបង្វឹករបស់ក្រុម Roma

គ្រូបង្វឹក Roma លោក Eusebio Di Francesco បានប្រាប់កូនក្រុមរបស់ខ្លួនថា លោកចង់បង្កើតប្រវត្ដិសាស្រ្ដថ្មីបន្ថែមទៀត ដោយឲ្យកីឡាករទាំងអស់យកទម្រង់លេងពេលទម្លាក់ Barcelona យកមកលេងពេលប៉ះ Liverpool យប់នេះ។

ពិតណាស់ក្នុងវគ្គ 8ក្រុមចុងក្រោយ ក្រុមដែលដែលលេងនៅក្របខណ្ឌ Serie A មួយនេះ កាលពីជើងពីមួយពួកគេបានបរាជ័យ 4-1 ទៅលើក្រុមយក្សមកពីអេស្ប៉ាញ Barcelona។ ប៉ុន្ដែពួកគេអាចស្ដារស្ថានការណ៍មកវិញដោយអាចយកឈ្នះនៅជើងទី2។ ចូលមកដល់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី1 ទល់នឹង Liverpool ក្រុមស្ថិតក្នុងទីក្រុងរ៉ូម មួយនេះបានបរាជ័យដល់ទៅ 5-2 ខណៈជើងទី2 នឹងធើ្វការប្រកួតនៅម៉ោង 1ៈ45 យប់នេះ។

គ្រូ​បង្គោលក្រុមមានមូលដ្ឋាននៅក្រុងរ៉ូមអះអាងបែបនេះថា ៖ «ប្រសិនបើអាច ខ្ញុំចង់ចម្លងទម្រង់លេងពេលប៉ះ Barcelona មកលេងពេលប៉ះ Liverpool  មិនត្រឹមតែបច្ចេកទេសទេ គឺទាំងផ្លូវចិត្តទៀតផង​។ ប្រជែងជាមួយ Liverpool យើង​ត្រូវលេងបែបអត្តពលកម្ម យើងត្រូវស៊ុតបញ្ចូលទីកាន់តែឆាប់ កាន់តែល្អ ដើម្បីឲ្យអ្នកគាំទ្រមានភាពរំជើបរំជួល។ លេងនៅពីមុខទស្សនិកជនជាង ​7ម៉ឺននាក់ ត្រូវតែបង្កភាពសប្បាយរីករាយ និង ចិត្តចង់ឈ្នះដល់ពួកគេ» ៕

ប្រភពពី៖ dailymail