គ្រូ Salah ថា នឹងឱ្យគេចូលលេងក្នុងប្រកួត World Cup ប៉ះអ៊ុយរុយហ្គាយ រាត្រីនេះ
គ្រូបង្វឹកអេហ្ស៊ីប លោក Hector Cuper បានប្រកាសថា ខ្សែបម្រើស្លាប Mohamad Salah នឹងចូលលេងក្នុងប្រកួតប៉ះជាមួយអ៊ុយរុយហ្គាយរាត្រីនេះ ។

ពិតណាស់ កីឡាករវ័យ25ឆ្នាំមកពីក្លីប Liverpool បានរងរបួសស្មាអំឡុងវគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីចុងខែឧសភា បន្ទាប់ពីជែងបាល់ជាមួយប្រធានក្រុម Real Madrid កីឡាករ Sergio Ramos។
តែលោក Cuper បានប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា៖ «Salah កំពុងហ្វឹកហាត់ជាមួយមិត្តរួមក្រុមហើយរំពឹងថានឹងចូលលេងក្នុងការប្រកួតយប់នេះ។ ខ្ញុំជឿជាក់យ៉ាងច្បាស់ថា 100% រូបគេនឹងចូលលេងក្នុងរាត្រី» ។
ក្នុងព្រឹត្តិការណ៍ World Cup 2018 នេះ អេហ្ស៊ីបស្ថិតក្នុងពូល A ហើយនឹងត្រូវប្រកួតជាមួយ អ៊ុយរុយហ្គាយ អារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី ក្នុងវគ្គសន្សំពិន្ទុ។ នេះក៏ជាប្រកួតដំបូងហើយរបស់អេហ្ស៊ីបក្រោយពីឡើងមកវគ្គចែកពូលនេះ ក្រោយពីបាត់មុខជាង 28ឆ្នាំ ៕
ប្រភពពី៖ bbc