photo of Mauricio Pochettino
លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម Tottenham Hotspur

លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម Tottenham Hotspur ជឿជាក់ថាក្រុមរបស់ខ្លួន នឹងកាន់តែកៀកនឹងក្រុម Manchester City នៃពានរង្វាន់ក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយ។ បើទោះបីជាក្រុមរបស់ខ្លួនមិនមានសមត្ថភាពទិញកីឡាករ ល្អៗថ្នីៗ ដូចនឹងក្រុមម្ចាស់ជើងឯក Premier League រដូវកាលនេះក៏ដោយ។

ពិតណាស់ ក្រុមរបស់លោក Pep Guardiola បានជើងឯក Premier League រដូវកាលនេះកាលពីថ្ងៃអាទិត្យដោយគ្មានបានលេងអ្វីសោះ។ បន្ទាប់ពីក្រុមលេខ2 Manchester United ភ្លាត់ស្នៀតចាញ់ West Brom ក្នុងផ្ទះខ្លួនឯងដោយលទ្ធផល 0ទល់នឹង1 កាលពីថ្ងៃអាទិត្យដែលធ្វើអោយក្រុមទាំងពីពិន្ទុកាន់តែឆ្ងាយពីគ្នា។ ខណៈដែលនៅសល់តែ 5ប្រកួតទៀតឯណោះ។

Pochettino បាននិយាយថា៖ «ខ្ញុំទទួលស្គាល់ថាក្រុមរបស់ខ្ញុំ មិនមានសម្មតភាពទិញឬដោះដូរកីឡាករដូចក្រុម City នឹង United នោះទេ។ ប៉ុន្តែជឿជាក់ថាវិធីសាស្រ្តរបស់គាត់នឹង ភាពក្លាហានរបស់កីឡាករ ដែលមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់ ជាងក្រុមកំពូលដទៃទៀតនៅក្នុងប្រទេសអង់គ្លេស។ គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យពួកគេក្លាយជាគូប្រជែងដ៏ខ្លាំងខ្លានៅរដូវកាលក្រោយនេះ» ៕

ប្រភពពី៖ Goal