photo of ឃួន ឡាបូរ៉ាវី
ឃួន ឡាបូរ៉ាវី ជូនពរគោព្រៃយក៣ពិន្ទុ ពេលប៉ះឡាវ ល្ងាចនេះ

ឃួន ឡាបូរ៉ាវី ខ្សែប្រយុទ្ធដែលតែតបញ្ចូលទីជួយកម្ពុជាឈ្នះឡាវក្នុងការប៉ះគ្នាចុងក្រោយបំផុតកាលពីខែមីនាកន្លងទៅ បានជូនក្រុមក្រុមជម្រើសជាតិឲ្យទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតទី៣ ក្នុងពាន AFF Suzuki Cup នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះនៅពហុកីឡដ្ឋានជាតិ។

បូរ៉ាវី មិនបានជាប់ជម្រើសជាតិឡើយ ក្រោមការដឹកនាំរបស់ Honda ត្បិតគេពុំបានបង្ហាញសមត្ថភាពនៅលីគកម្ពុជា។ យ៉ាងណាក្តី អតីតប្រធានក្រុមជឿថាកីឡាករកម្ពុជានឹងអាចយកឈ្នះការប្រកួតនេះ។ បូរ៉ាវី ថាខ្លួននឹងនៅពីក្រោយគាំទ្រក្រុមគោព្រៃដល់ចប់ការប្រកួត។

ឆ្លងកាត់៣ប្រកួតក្នុងពាន Suzuki Cup ឡាវរបូត៩គ្រាប់ និងរកបានវិញតែ២គ្រាប់ប៉ុណ្ណោះ ខណៈ២ប្រកួតរបស់កម្ពុជារបូត៥គ្រាប់ និងរកបានវិញ១គ្រាប់ផងដែរ។

ការប្រកួត AFF Suzuki Cup 2018២០/១១/២០១៨ | ម៉ោង ៦:៣០ ល្ងាច | ពហុកីឡដ្ឋានជាតិក្រុមជម្រេីសជាតិកម្ពុជា v…

Posted by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា on Monday, 12 November 2018