photo of ឃួន ឡាបូរ៉ាវី
ឃួន ឡាបូរ៉ាវី

ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី របស់ក្លិប បឹងកេត នឹងចំណាយពេលរយៈពេល១សប្តាហ៍ពេញធ្វើតេស្តជាមួយក្លិប Ratchaburi Mitr Phol FC សមាជិកក្លិបនៅលីគកំពូលថៃ ខណៈនឹងត្រលប់មកវិញនៅថ្ងៃទី ៧ មេសា។

សម្រាប់ការធ្វើតេស្តដំបូងរបស់ បូរ៉ាវី ទំនងអាចនឹងបង្ហាញខ្លូននៅល្ងាចនេះក្នុងការប្រកួតមិត្តភាពរវាង Ratchaburi Mitr Phol FC ប៉ះ Nakhonpathom United មកពីលីគទី៤ថៃ វេលាម៉ោង ៦ល្ងាចនេះ។

រំលឹកថា ក្លិប Ratchaburi Mitr Phol FC ដែលកីឡាករ ឃួន ឡាបូរ៉ាវី ទៅធ្វើតេស្តបានផ្លាស់ប្តូរគ្រូបង្វឹកចំនូន២នាដើមរដូវកាល២០១៨នេះ ដោយបានសម្រេចបណ្តេញលោក Christian Ziege ជាអតីតខ្សែការពារជម្រើសជាតិអាល្លឺម៉ងចេញពីតំណែងគ្រូួបង្វឹកកាន់កាប់ពីថ្ងៃទី ១ មករា ដល់ ២២ កុុម្ភៈ ក្រោមហេតុផលរវល់នឹងបញ្ហាផ្ទាល់ខ្លួន ចំណែកលោក René Desaeyere ពីថ្ងៃទី ២៥ កុម្ភៈ ដល់ ១៥ មិនា ខណៈពេលនេះក្លិបពុំទាន់បានតែងតាំងគ្រូបង្វឹកថ្មុីនៅឡើយនោះទេ៕

ប្រភព៖ wearefootball