photo of ឃួន ឡាបូរ៉ាវី
ឃួន ឡាបូរ៉ាវី

ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​បឹងកេត​កីឡាករ ឃួន ឡាបូរ៉ាវី  បានធ្វើដំណើរទៅប្រទេសថៃហើយកាលពីព្រឹកថ្ងៃទី០២ ខែមេសានេះ ដើម្បីចូលរួមធ្វើតេស្ដសមត្ថភាពជាមួយក្លឹបមួយ ដែលគេល្បីថាជាសមាជិកលីគកំពូលរបស់ថៃ  ។

បើតាមការឲ្យដឹងពីកីឡាករ ឃួន ឡាបូរ៉ាវី បានបញ្ជាក់ថា ព្រឹកនេះខ្លួនត្រូវចេញទៅធ្វើតេស្ដសមត្ថភាពជាមួយក្លឹបមួយនៅថៃពិតមែន ប៉ុន្ដែមិនបានបង្ហើបពីឈ្មោះក្លឹប និងកម្រិតលីគដែលក្លឹបនោះកំពុងលេងនោះទេ។ បន្ទាប់​ពី​ចប់​តេស្ត​មួយ​សប្តាហ៍​ទើប​អាច​ដឹង​ថា ក្លឹប​មួយ​ណា។ រយៈពេល សាកល្បងសមត្ថភាពនេះគឺមួយថ្ងៃប៉ុណ្ណោះ ។ គេនឹងត្រឡប់មកជួយបឹងកេតវិញ ដើម្បីត្រៀមលីគកំពូលកម្ពុជាដែលនឹងចូលមកដល់នាថ្ងៃទី០៧ ខែមេសាខាងមុខ។

គួរបញ្ជាក់ថា ឃួន ឡាបូរ៉ាវី រកបាន២គ្រាប់ឲ្យជម្រើសជាតិកម្ពុជាអំឡុងពេលប្រកួតមិត្តភាពជាមួយឡាវ និង អាហ្វហ្គានិស្ថាន។ ហើយរូប​គេ​ជា​ម្ចាស់​ស្បែក​​មាស​​​ក្នុង​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៧ និង​ជាសមាជិក​ដ៏​សំខាន់​ម្នាក់​ជួយ​ក្រុម​បឹងកេត​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​២​រដូវ​កាល​ជាប់​គ្នា៕

photo of ឃួន ឡាបូរ៉ាវី
ឃួន ឡាបូរ៉ាវី