ក្លឹប​អ្នក​មាន Paris Saint-Germain បាន​ដាក់​សំណើ​មួយ​លើ​កុងត្រា​របស់ Kylian Mbappe គឺ​នឹង​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​លើ​លោក។

Kylian Mbappe
Kylian Mbappe

កីឡាករ​វ័យ​២៣​ឆ្នាំ​​នៅ​សល់​កុងត្រា​​តែ​រយៈពេល​៤​ខែ​ទៀត​ប៉ុណ្ណោះ​ជាមួយ PSG ហើយ​បច្ចុប្បន្ន​គេ​កំពុង​​​មាន​សិទ្ធិ​ចរចា​ជាមួយ​ក្លឹប​ផ្សេង​ៗ​​នៅ​តំបន់​អឺរ៉ុប លើ​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​គឺ​ជា​គោលដៅ​របស់​ក្លឹប​ Real Madrid ដែល​ធ្លាប់​បាន​ដាក់​សំណើ​ទិញ​​លើ​កីឡាករ​សញ្ជាតិ​បារាំង​​២​ដង​រួច​ទៅ​កាល​កាល​ពី​រដូវ​ក្ដៅ​មុន។ យ៉ាងណាមិញ សំណើ​​ទាំង​ពីរ​លើក​របស់ Real Madrid ត្រូវ​បាន​​បដិសេធ​ពី​​​ម្ចាស់​ក្លឹប PSG។

យោងតាម Independent ក្លឹប​យក្ស​ក្នុង​ Ligue 1 ​​បាន​ត្រៀម​រួចរាល់​នឹង​ធ្វើ​ឲ្យ Mbappe ក្លាយ​ជា​កីឡាករ​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក។ ពួក​គេ​បាន​​​ដាក់​សំណើ​លើ​កុងត្រា​ថ្មី ដោយ​កីឡា​អាច​ទទួល​បាន​ថ្លៃ​នឿយហត់​​ក្បែរ​១​លាន​ផោន​​ក្នុង​មួយ​សប្ដាហ៍។ ការ​ធ្វើ​បែប​នេះ​ដោយ​សារ​តែ PSG ចង់​​បិទ​ផ្លូវ​កុំ​ឲ្យ Real Madrid អាច​​ចរចា​ជាមួយ Mbappe បាន៕