ចប់ហើយ! Eriksen ប្រហែលមិនអាចលេងបាល់ទៀតទេ បើរូបគេមានបញ្ហាបេះដូងមែន
ខ្សែបម្រើ Christian Eriksen ទំនងជាមិនអាចបន្ដអាជីពបាល់ទាត់បានទៀតទេ ប្រសិនបើក្រុមគ្រូពេទ្យរកឃើញថារូបគេមានបញ្ហាបេះដូងពិតប្រាកដមែន។

អំឡុងការប្រកួតឱ្យក្រុមជម្រើសជាតិដាណឺម៉ាកខ្សែបម្រើវ័យ ២៩ ឆ្នាំ Eriksen បានដួលសន្លប់នៅជិតចប់តង់ទី១ ដែលបណ្ដាលឱ្យមានការជួយសង្គ្រោះបន្ទាន់ផងដែរ។ គ្រប់គ្នាមានការតក់ស្លត់ខ្លាំងណាស់សម្រាប់ដំណឹងនេះ ខណៈដែលរូបគេជាកីឡាករល្អម្នាក់ បែរជាជួបស្ថានភាពបែបនេះទៅវិញ។
បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យនៅអង់គ្លេស បានបញ្ជាក់ថានេះជារឿងមិនល្អឡើយសម្រាប់អតីតកីឡាករ Spurs ខាងលើ។ ប្រសិនបើរូបគេពិតជាមានបញ្ហាបេះដូងមែន នោះអាជីពបាល់ទាត់ទំនងជាបញ្ចប់នៅត្រឹមនេះហើយ។ មួយវិញទៀតបើតាមអ្នកច្បាប់នៅអ៊ីតាលីវិញ ក៏បញ្ជាក់ថាបើសិនជាប្រធានក្រុមដាណឺម៉ាកពិតជាមានបញ្ហាបេះដូងមែន នោះរូបគេមិនអាចលេងនៅអ៊ីតាលីបានទឿតទេ៕